ចក្រភពអង្គរ គ.ស (៨០២-១៤៣១)
From Wikipedia, the free encyclopedia
ព្រះបាទ ជ័យវរ្ម័នទី២ (ប្រសូតនៅ. គ.ស ៧៧០-៨៥៤) រជ្ជកាលគ្រងរាជ (គ.ស ៨០២-៨៥០) ចក្រភពកម្វុជទេស ដែលត្រួតត្រាអាស៊ីអាគ្នេយ៍ដីគោកមួយភាគធំអស់រយៈពេលជាងប្រាំមួយរយឆ្នាំដែលគេស្គាល់ថាជាសម័យកាលខ្លាំងពូកែរបស់ប្រជារាស្ត្រខ្មែនា ចក្រភពអង្គរ គ.ស ៨០២-១៤៣១ ។ ក្រោយទទួលរាជសម្បត្តិទ្រង់មានព្រះបរមនាមថា វ្រះបាទធូលិជេង វ្រះ កម្រតេង អញ ឝ្រិ ជ័យវរ្ម័នកេរស្វរៈ ជាភាសាខ្មែរបច្ចុប្បន្ន ព្រះបាទធុលីខាងជើង កម្រតែង អញ ស្រីជ័យវរ្ម័នទេវរាជ។ មុនពេលជ័យវរ្ម័នទី២បានកាន់អំណាច ធ្លាប់មានការប្រយុទ្ធគ្នាជាច្រើនក្នុងចំណោមអតីតស្ដេចត្រាញ់ក្នុងតំបន់ ដែលជាអ្នកបានត្រួតត្រាលើទឹកដីកម្វុជក្នុងភូមិភាគផ្សេងៗ។ ប្រទេសនេះកាលណោះមិនទាន់ត្រូវបានបង្រួបបង្រួមក្រោមព្រះមហាក្សត្រតែមួយអង្គនោះឡើយ ។
ព័ត៌មានសង្ខេប ជ័យវរ្ម័នទី២, រជ្ជកាល ...
ជ័យវរ្ម័នទី២ | |||||||||
---|---|---|---|---|---|---|---|---|---|
Jayvaraman II | |||||||||
រជ្ជកាល | ៨០២ – ៨៥០ (គ្រងរាជអាណាចក្រខ្មែរ) | ||||||||
ស្វាមី/មហេសី | ម្ចាស់ក្សត្រី ហង្សអម្រិត | ||||||||
បុត្រ | ព្រះបាទជ័យវរ្ម័នទី៣ | ||||||||
| |||||||||
សន្តតិវង្ស | កៅណ្ឌិន្យ (អំបូរជ្វា) | ||||||||
ប្រសូត | ៧៧០ | ||||||||
សុគត | ៨៥៤ កម្ពុជទេស | ||||||||
សាសនា | ព្រហ្មញ្ញសាសនា ផ្លាសប្ដូរមក ព្រះពុទ្ធសាសនា ៨១៧ នៃគ.ស |
បិទ