នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា
ប្រមុខរដ្ឋាភិបាលកម្ពុជា / From Wikipedia, the free encyclopedia
នាយករដ្ឋមន្ត្រីកម្ពុជា គឺជាប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។ នាយករដ្ឋមន្ត្រីក៏ជាប្រធានគណៈរដ្ឋមន្ត្រី និងជាអ្នកដឹកនាំផ្នែកនីតិប្រតិបត្តិនៃរាជរដ្ឋាភិបាលកម្ពុជាផងដែរ។ នាយករដ្ឋមន្ត្រីគឺជាសមាជិកសភា ហើយត្រូវតែងតាំងដោយព្រះមហាក្សត្រសម្រាប់រយៈពេលប្រាំឆ្នាំ។ ចាប់តាំងពីឆ្នាំ១៩៤៥ មក មានបុគ្គលចំនួន ៣៧ រូប បានបម្រើការជានាយករដ្ឋមន្ត្រីដែលក្នុងនោះមាន ៣៣ រូបជានាយករដ្ឋមន្រ្តីផ្លូវការ និងបួនរូបទៀតជានាយករដ្ឋមន្រ្តីស្តីទី (ជំនួស)។[2] នាយករដ្ឋមន្ត្រីដែលកំពុងកាន់តំណែងបច្ចុប្បន្នគឺ ឯកឧត្ដមហ៊ុន ម៉ាណែត មកពីគណបក្សប្រជាជនកម្ពុជា ដែលលោកបានចូលកាន់តំណែងនេះតាំងពីឆ្នាំ២០២៣។
ព័ត៌មានសង្ខេប នាយករដ្ឋមន្រ្តីនៃ ព្រះរាជាណាចក្រកម្ពុជា, បែបបទ ...
នាយករដ្ឋមន្រ្តីនៃ ព្រះរាជាណាចក្រកម្ពុជា | |
---|---|
ទីស្ដីការគណៈរដ្ឋមន្រ្តី រាជរដ្ឋាភិបាលកម្ពុជា ការិយាល័យនៃនាយករដ្ឋមន្ត្រីកម្ពុជា | |
បែបបទ | សម្ដេចនាយក (ក្រៅផ្លូវការ) សម្ដេចមហាបវរធិបតី ឬសម្ដេចធិបតី (ផ្លូវការ និងការទូត) |
ស្ថានភាព | ប្រមុខរាជរដ្ឋាភិបាល |
សមាជិកនៃ | គណៈរដ្ឋមន្ត្រី ក្រុមប្រឹក្សារាជបល្ល័ង្ក |
សេចក្ដីរាយការណ៍ចំពោះ | រដ្ឋសភា |
និវេសនដ្ឋាន | វិមានសន្តិភាព |
អាសនៈ | ភ្នំពេញ |
អ្នកតែងតាំង | ព្រះមហាក្សត្រនៃកម្ពុជាតាមព្រះរាជក្រឹត្យ |
អ្នកចាត់តាំង | គណបក្សនយោបាយធំបំផុតនៅក្នុងសភា |
រយៈពេល | ៥ ឆ្នាំ (អាចបន្តបាន គ្មានកំណត់) |
Constituting instrument | សភាធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា |
និម្មិតកម្ម | ១៨ មីនា ១៩៤៥ |
អ្នកកាន់តំណែងដំបូង | នរោត្តម សីហនុ |
ប្រាក់ខែ | ១០,០០០,០០០ ៛/២,៤៦៥ ដុល្លារ ក្នុងមួយខែ[1] |
គេហទំព័រ | hunmanet.kh |
បិទ