បញ្ជីប្រទេសតាមចំនួនប្រជាជន
From Wikipedia, the free encyclopedia
អត្ថបទនេះគឺស្តីអំពីបញ្ជីនៃប្រទេស និងទឹកដីអនិស្សរភាពទាំងប៉ុន្មាននៅលើពិភពលោកដោយផ្អែកទៅលើចំនួនប្រជាជនសរុប។ បញ្ជីនេះមានរាប់បញ្ចូលរដ្ឋអធិបតេយ្យ ដែនដីអនិស្សរភាព និងក្នុងករណីខ្លះ ក៏រាប់បញ្ចូលទាំងប្រទេសជាសមាជិកដែលស្ថិតក្នុងរដ្ឋអធិបតេយ្យផងដែរ ដោយអង្គភាពនីមួយៗនៅក្នុងបញ្ជីគឺផ្អែកលើស្តង់ដារអាយអេសអូ ISO ៣១៦៦-១។ ឧទាហរណ៍ សហរាជាណាចក្រត្រូវបានចាត់ទុកជាអង្គភាពតែមួយ ខណៈដែលបណ្តាប្រទេសសមាជិកនៃព្រះរាជាណាចក្រហុល្លង់ត្រូវបានចាត់ទុកជាអង្គភាពខុសដាច់ពីគ្នា។ បញ្ជីខាងក្រោមក៏រួមបញ្ចូលទិន្នន័យភាគរយរបស់ចំនួនប្រជាជននៅក្នុងប្រទេសនីមួយៗធៀបនឹងចំនួនប្រជាជនពិភពលោកផងដែរ ដែលអង្គការសហប្រជាជាតិបានប៉ាន់ប្រមាណថាមានចំនួន ៧.៩៥ ពាន់លាននាក់នាពេលបច្ចុប្បន្ននេះ។
ចំពោះបញ្ជីប្រទេសគិតតាមក្រឡាផ្ទៃ សូមមើល បញ្ជីរាយប្រទេសតាមក្រឡាផ្ទៃសរុប ។