ឈូងសមុទ្របេងហ្គាល់
From Wikipedia, the free encyclopedia
ឈូងសមុទ្របេងហ្គាល់ (ជាភាសាអង់គ្លេស៖ Bay of Bengal) គឺជាផ្នែកខាងជើងនៃមហាសមុទ្រឥណ្ឌា។ វាមានរាងជាត្រីកោណដែលហ៊ុមព័ទ្ឋពីខាងកើតដោយឧបទ្វីបឥណ្ឌូចិន និងពីខាងលិចដោយឧបទ្វីបឥណ្ឌា។ នៅខាងជើងឈូងសមុទ្រនេះគឺរដ្ឋបេងហ្គាល់ខាងលិចរបស់ឥណ្ឌា និងប្រទេសបង់ក្លាដែស្ស នៅខាងលិចគឺប្រទេសឥណ្ឌានិងស្រីលង្កា នៅខាងកើតគឺប្រទេសមីយ៉ាន់ម៉ា ប៉ែកខាងត្បូងប្រទេសថៃនិងកំរងកោះអង់ដាម៉ង់និងនីកូបារ។ ព្រំដែនខាងត្បូងរបស់វាជាខ្សែប្រឌិតភ្ជាប់ពីចុងខាងត្បូងកោះស្រីលង្កាទៅចុងខាងជើងកោះស៊ូម៉ាត្រា។
ព័ត៌មានសង្ខេប ផ្ទៃទឹក, ជំរៅ ...
ឈូងសមុទ្របេងហ្គាល់ | |
ផ្ទៃទឹក | ២ ១៧២ ០០០គ.ម២ |
---|---|
ជំរៅ | ៤ ៦៩៤ម (អតិបរមា) ២ ៦០០ម (មធ្យម) |
ប្រភេទ | ឈូងសមុទ្រ |
ទីតាំង | មហាសមុទ្រឥណ្ឌា |
ប្រទេសជាប់ជុំវិញ | មីយ៉ាន់ម៉ា ឥណ្ឌា ស្រីលង្កា ទំព័រគំរូ:ទិន្នន័យប្រទេស បង់ក្លាដែស្ស |
បិទ