ឌេណារី
From Wikipedia, the free encyclopedia
ឌេណារី (អង់គ្លេស: Denarius, pronunciation: /deː.ˈnaː.rɪ.ʊs/) ជាកាក់ប្រាក់របស់រ៉ូម ដែលមានតម្លៃស្មើរនឹងកាក់ដ្រាក់ម៉ារបស់ក្រិក។ វាជាកាក់ប្រាក់ដែលបានចរាចរទូទាំងចក្រភពរ៉ូម ហើយត្រូវបានកត់ត្រាជាមួយគណនីសាធារណៈទាំងអស់។
នៅក្នុងប្រព័ន្ធរូបិយប័ណ្ណរ៉ូម ឌេណារីគឺជាកាក់ប្រាក់តូចមួយ ដែលាត្រូវបានធ្វើឡើងប្រហែលជាឆ្នាំ២១១មុនគ.ស ក្នុងអំឡុងសង្គ្រាមព្យូនីកទី២។[1] ពាក្យ dēnārius មានប្រភពមកពីពាក្យឡាតាំង dēnī មានន័យថា "មាន១០", គឺតម្លៃរបស់វាស្មើនឹង 10 assēs។ ឌេណារីជាប្រភពដើមនៃឈ្មោះជាច្រើនរបស់រូបិយប័ណ្ណដែលមានឈ្នោះថាឌីណារ (dinar) ដូចជា ឌេណារ៉ូ (denaro) ជាឈ្មោះរូបិយប័ណ្ណអ៊ីតាលី ឌីណារ (denar) ជាឈ្មោះរូបិយប័ណ្ណស្លូវ៉ានី ឌីណេរ៉ូ (dinheiro) ជាឈ្មោះរូបិយប័ណ្ណព័រទុយហ្គាល និង ឌីនើរ៉ូ (dinero) ជាឈ្មោះរូបិយប័ណ្ណអេស្ប៉ាញ។