នរោត្តម រណឫទ្ធិ
From Wikipedia, the free encyclopedia
សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ (ប្រសូតថ្ងៃទី២ ខែមករា គ.ស ១៩៤៤, ចូលព្រះទិវង្គតថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១) គឺអ្នកនយោបាយកម្ពុជា។ ព្រះអង្គគឺជាព្រះរាជបុត្រទីពីររបស់ព្រះបាទនរោត្តម សីហនុនិងត្រូវជាព្រះរាមនៃព្រះមហាក្សត្រកម្ពុជាបច្ចុប្បន្នគឺព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី។ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិគឺជាព្រះប្រធានគណបក្សរាជានិយមមួយនៅកម្ពុជាដែលមានឈ្មោះថាគណបក្សហ៊្វុនស៊ិនប៉ិចហើយបានជាប់ឆ្នោតក្លាយជានាយករដ្ឋមន្រ្តីទីមួយនៃកម្ពុជាពីឆ្នាំ១៩៩៣ រហូតដល់ឆ្នាំ១៩៩៧ ហើយបន្ទាប់មកក៏បានក្លាយជាព្រះប្រធានរដ្ឋសភាចន្លោះឆ្នាំ១៩៩៨ ដល់ងឆ្នាំ២០០៦។
ព្រះអង្គម្ចាស់ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ | |
---|---|
ប្រធានរដ្ឋសភា | |
ក្នុងការិយាល័យ ២៥ វិច្ឆិកា ១៩៩៨ – ១៤ មីនា ២០០៦ | |
ព្រះមហាក្សត្រ | នរោត្តម សីហនុ នរោត្តម សីហមុនី |
អនុប្រធាន | ហេង សំរិន ងួន ញ៉ិល |
មុន | ជា ស៊ីម |
បន្ទាប់ | ហេង សំរិន |
នាយករដ្ឋមន្រ្តីទី៣១ នៃព្រះរាជាណាចក្រកម្ពុជា សហនាយករដ្ឋមន្រ្តីកម្ពុជាទីមួយ | |
ក្នុងការិយាល័យ ២ កក្កដា ១៩៩៣ – ៦ សីហា ១៩៩៧ | |
ព្រះមហាក្សត្រ | នរោត្តម សីហនុ |
មុន | ហ៊ុន សែន |
បន្ទាប់ | អ៊ឹង ហួត |
ប្រធានគណបក្សហ៊្វុនស៊ិនប៉ិច | |
កាន់តំណែង | |
ក្នុងការិយាល័យ ១៩ មករា ២០១៥ | |
មុន | នរោត្តម អរុណរស្មី |
ក្នុងការិយាល័យ កុម្ភៈ ១៩៩២ – ១៨ តុលា ២០០៦ | |
មុន | ញឹក ជូឡុង |
បន្ទាប់ | កែវ ពុទ្ធរស្មី |
ប្រធានគណបក្សនរោត្តម រណឫទ្ធិ | |
ក្នុងការិយាល័យ វិច្ឆិកា ២០០៦ – តុលា ២០០៨ | |
មុន | តំណែងត្រូវបានបង្កើតឡើង |
បន្ទាប់ | ឈឹម សៀកឡេង |
ក្នុងការិយាល័យ ធ្នូ ២០១០ – សីហា ២០១២ | |
មុន | ឈឹម សៀកឡេង |
បន្ទាប់ | ប៉េង ហេង |
ប្រធានគណបក្សសង្គមរាស្រ្តរាជាធិបតេយ្យ | |
ក្នុងការិយាល័យ ១៦ មីនា ២០១៤ – ១៧ មករា ២០១៥ | |
មុន | តំណែងត្រូវបានបង្កើតឡើង |
បន្ទាប់ | តំណែងត្រូវលុបចោលវិញ |
សមាជិកសភា ប្រចាំខេត្តកំពង់ចាម | |
ក្នុងការិយាល័យ ២៤ វិច្ឆិកា ២០១៧ – ២៩ កក្កដា ២០១៨ | |
ក្នុងការិយាល័យ ២៥ វិច្ឆិកា ១៩៩៨ – ១២ ធ្នូ ២០១៦ | |
សមាជិកសភា ប្រចាំរាជធានីភ្នំពេញ | |
ក្នុងការិយាល័យ ១៤ មិថុនា ១៩៩៣ – ២៦ កក្កដា ១៩៩៨ | |
ព័ត៌មានលម្អិតផ្ទាល់ខ្លួន | |
កើត | ២ មករា ១៩៤៤ ព្រះបរមរាជវាំង, ភ្នំពេញ , កម្ពុជា |
ស្លាប់ | ២៨ វិច្ឆិកា ២០២១ (ជន្មាយុ ៧៧ ព្រះវស្សា) សាធារណរដ្ឋបារាំង |
គណបក្សនយោបាយ | គណបក្សហ៊្វុនស៊ិនប៉ិច (១៩៨៣–២០០៦; ២០១៥–បច្ចុប្បន្ន) |
ទំនាក់ទំនងនយោបាយ ផ្សេងទៀត | គណបក្សសង្គមរាស្រ្តរាជាធិបតេយ្យ (២០១៤–១៥) គណបក្សនរោត្តម រណឫទ្ធិ (២០០៦–០៨; ២០១០–១២) |
ពន្ធភាព | ព្រះអង្គម្ចាស់ក្សត្រីយ៍ នរោត្តម ម៉ារី(អេងម៉ារី) (m. 1968 – 2010) «Did not recognize date. Try slightly modifying the date in the first parameter.–Did not recognize date. Try slightly modifying the date in the first parameter.»"Marriage: ព្រះអង្គម្ចាស់ក្សត្រីយ៍ នរោត្តម ម៉ារី(អេងម៉ារី) to នរោត្តម រណឫទ្ធិ" Location:ទំព័រគំរូ:Placename/do-adrPropទំព័រគំរូ:Placename/do-adrPropទំព័រគំរូ:Placename/do-adrPropទំព័រគំរូ:Placename/do-adrProp (linkback://km.wikipedia.org/wiki/%E1%9E%93%E1%9E%9A%E1%9F%84%E1%9E%8F%E1%9F%92%E1%9E%8F%E1%9E%98_%E1%9E%9A%E1%9E%8E%E1%9E%AB%E1%9E%91%E1%9F%92%E1%9E%92%E1%9E%B7) អ្នកម្នាង អ៊ុក ផល្លា (m. 2010 – 2018) «Did not recognize date. Try slightly modifying the date in the first parameter.–Did not recognize date. Try slightly modifying the date in the first parameter.»"Marriage: អ្នកម្នាង អ៊ុក ផល្លា to នរោត្តម រណឫទ្ធិ" Location:ទំព័រគំរូ:Placename/do-adrPropទំព័រគំរូ:Placename/do-adrPropទំព័រគំរូ:Placename/do-adrPropទំព័រគំរូ:Placename/do-adrProp (linkback://km.wikipedia.org/wiki/%E1%9E%93%E1%9E%9A%E1%9F%84%E1%9E%8F%E1%9F%92%E1%9E%8F%E1%9E%98_%E1%9E%9A%E1%9E%8E%E1%9E%AB%E1%9E%91%E1%9F%92%E1%9E%92%E1%9E%B7) |
កូន | នរោត្តម ចក្រាវុឌ្ឍ នរោត្តម សីហឫទ្ធ នរោត្តម រតនាទេវី នរោត្តម សុធាឫទ្ធិ នរោត្តម រ៉ាណាវង្ស |
ឪពុកម្តាយ(s) | នរោត្តម សីហនុ (ចូលទិវង្គត) ផាត់ កាញ៉ុល (ចូលទិវង្គត) |
សាលាមាតា | សកលវិទ្យាល័យប្រូវេន |
វង្ស | នរោត្តម |
គេហទំព័រ | norodomranariddh.org |
ព្រះអង្គម្ចាស់ រណឫទ្ធិគឺជានិស្សិតបញ្ចប់ការសិក្សានៅសកលវិទ្យាល័យប្រូវេនហើយបានផ្តើមអាជីពព្រះអង្គជាអ្នកស្រាវជ្រាវនិងសាស្រ្តាចារ្យផ្នែកច្បាប់នៅប្រទេសបារាំង។ ព្រះអង្គបានចុះចូលជាមួយហ៊្វុនស៊ិនប៉ិចក្នុងឆ្នាំ១៩៨៣ ហើយបានក្លាយជាប្រធានបុគ្គលិកនិងជាអង្គមេបញ្ជាការនៃកងទ័ពជាតិសីហនុ (Armée nationale sihanoukiste)។ ព្រះអង្គក៏បានក្លាយជាអង្គលេខាធិការហ៊្វុនស៊ិនប៉ិចនៅឆ្នាំ១៩៨៩ ហើយជាប្រធានបក្សនៅឆ្នាំ១៩៩២។ ក្រោយពីហ៊្វុនស៊ិនប៉ិចបានឈ្នះឆ្នោតនៅឆ្នាំ១៩៩៣, គណបក្សព្រះអង្គក៏បានទៅបង្កើតរដ្ឋាភិបាលចម្រុះជាមួយគណបក្សប្រជាជនកម្ពុជា ដែលធ្វើឱ្យកម្ពុជានាពេលនោះមាននាយករដ្ឋមន្រ្តីចំនួនពីររូប។ ព្រះអង្គម្ចាស់ រណឫទ្ធិគឺជាសហនាយករដ្ឋមន្រ្តីទីមួយនៃកម្ពុជាហើយសម្តេចហ៊ុន សែនគឺជាសហនាយករដ្ឋមន្រ្តីទីពីរ។ ក្នុងនាមជានាយករដ្ឋមន្រ្តីទីមួយ រណឫទ្ធិបានលើកកម្ពស់ផលប្រយោជន៍អាជីវកម្មនៅកម្ពុជាទៅដល់មេដឹកនាំនៅតាមតំបន់ប្រទេសនិងបានបង្កើតក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
ចាប់ពីឆ្នាំ១៩៩៦, ទំនាក់ទំនងរវាងទ្រង់រណឫទ្ធិនិងហ៊ុន សែនគឺកាន់តែយ៉ាប់យ៉ីនឡើងដោយសម្តេច រណឫទ្ធិបានរអ៊ូរទាំពីការលែកអំណាចរដ្ឋាភិបាលមិនស្មើគ្នារវាងគណបក្សហ៊្វុនស៊ិនប៉ិចនិងគណបក្សប្រជាជនកម្ពុជា។ ក្រោយមក មេដឹកនាំទាំងពីររូបក៏ចាប់ផ្តើមប្រកែកគ្នាជាសាធារណៈអំពីបញ្ហានានាដូចជា ការអនុវត្តគម្រោងសាងសង់ ការចុះហត្ថលេខាលើកិច្ចសន្យាអភិវឌ្ឍន៍អចលនទ្រព្យ និងការចងសម្ព័ន្ធភាពរបស់ក្រុមទាំងពីរជាមួយខ្មែរក្រហម។ នៅខែកក្កដា ឆ្នាំ១៩៩៧ ការប៉ះទង្គិចគ្នាដ៏ធំបានកើតឡើងរវាងគណបក្សហ៊្វុនស៊ិនប៉ិចនិងគណបក្សប្រជាជន, ការប្រយុទ្ធប្រឆាំងគ្នានេះបានបង្ខំឱ្យរណឫទ្ធិនិរទេសទៅក្រៅប្រទេស។ នៅខែបន្ទាប់ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិក៏ត្រូវបានទម្លាក់ចេញពីតំណែងជានាយករដ្ឋមន្រ្តីទីមួយ។ ព្រះអង្គបានត្រឡប់មកប្រទេសកម្ពុជាវិញនៅខែមីនា ឆ្នាំ១៩៩៨ ដើម្បីដឹកនាំគណបក្សហ៊្វុនស៊ិនប៉ិចព្រះអង្គនៅក្នុងការបោះឆ្នោតឆ្នាំ១៩៩៨។ នៅពេលគណបក្សហ៊្វុនស៊ិនប៉ិចបានចាញ់ការបោះឆ្នោតឆ្នាំ១៩៩៨ សម្តេច រណឫទ្ធិបានប្រឆាំងជំទាស់ទៅនឹងលទ្ធផលការបោះឆ្នោត, នៅខែវិច្ឆិកា ឆ្នាំ១៩៩៨ ព្រះអង្គក៏បានក្លាយជាប្រធានរដ្ឋសភា។ ព្រះអង្គត្រូវបានគេមើលឃើញថាជាអ្នកដែលអាចស្នងរាជ្យបន្តជាព្រះមហាក្សត្រកម្ពុជាពីសម្តេចព្រះសីហនុ ក៏ប៉ុន្តែនៅឆ្នាំ២០០១ ព្រះអង្គបានប្រកាសថាទ្រង់មិនមានចំណាប់អារម្មណ៍លើការស្នងបន្តរាជ្យបន្តពីព្រះបិតារបស់ព្រះអង្គឡើយ។ ក្នុងនាមជាព្រះប្រធានរដ្ឋសភា សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិគឺជាសមាជិកម្នាក់ក្នុងចំណោមសមាជិកទាំងប្រាំបួននៃក្រុមប្រឹក្សារាជបល្ល័ង្ក។ នៅឆ្នាំ២០០៤ ក្រុមប្រឹក្សារាជសម្បត្តិ បានសម្រេចជ្រើសរើសសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ឡើងគ្រងរាជសម្បត្តិ បន្តពីសម្តេចព្រះសីហនុ។
នៅខែមីនា ឆ្នាំ២០០៦ សម្តេចក្រុមព្រះបានលាលែងពីតំណែងជាព្រះប្រធានរដ្ឋសភាហើយនៅខែតុលា ឆ្នាំ២០០៦ ព្រះអង្គត្រូវបានបណ្តេញចេញជាប្រធានគណបក្សហ៊្វុនស៊ិនប៉ិច។ នៅខែបន្ទាប់ ព្រះអង្គបានបង្កើតគណបក្សនរោត្តម រណឫទ្ធិ (គនរ)។ ការចោទប្រកាន់និងការផ្តន្ទាទោសព្រះអង្គពីបទកេងបន្លំលួច (ប្រាក់) បានធ្វើឱ្យព្រះអង្គនិរទេសទៅក្រៅស្រុកម្តងទៀត។ សម្តេចក្រុមព្រះ រណឫទ្ធិបានវិលត្រឡប់មកប្រទេសកម្ពុជាវិញ បន្ទាប់ពីត្រូវបានលើកលែងទោសនៅខែកញ្ញា ឆ្នាំ២០០៨ ហើយក៏បានចូលនិវត្តន៍ពីការងារនយោបាយ។ នៅចន្លោះឆ្នាំ២០១០ និងឆ្នាំ២០១២ ព្រះអង្គបានទទួលបរាជ័យក្នុងការបញ្ចូល គនរ ឱ្យបញ្ចូលជាមួយគណបក្សហ៊្វុនស៊ិនប៉ិច។ នៅឆ្នាំ២០១៤ ព្រះអង្គបានបង្កើតគណបក្សតូចមួយឈ្មោះថាគណបក្សសង្គមរាស្រ្តរាជាធិបតេយ្យ មុនពេលចុះចូលជាមួយហ៊្វុនស៊ិនប៉ិចម្តងទៀតក្នុងខែមករា ឆ្នាំ២០១៥។ ក្រោយមក ព្រះអង្គក៏ត្រូវគេបោះឆ្នោតជ្រើសរើសជាប្រធានគណបក្សហ៊្វុនស៊ិនប៉ិចវិញ។
ឯកជនភាព
នៅរាជធានីភ្នំពេញ និងជាបុត្រាទីពីររបស់សម្តេចព្រះនរោត្តម សីហនុនិងព្រះជាយាដំបូងរបស់ព្រះអង្គគឺបា[1] ផាត់ កាញ៉ុល។[2] ទ្រង់រណឫទ្ធិត្រូវបានបែកពីមាតាទ្រង់នៅជន្មាយុ ៣ វស្សានៅពេលដែលព្រះនាងត្រូវរៀបអភិសេកម្តងទៀត ហើយក្រោយៗមក រណឫទ្ធិត្រូវបានមើលថែដោយម្តាយមីងរបស់ព្រះអង្គព្រះនាម នរោត្តម គិតកានយ៉ានិងក្មោគ។រីគឺនរោត្តម សុបាណា។[3] រណឫទ្ធិបានចូលរៀនថ្នាក់បឋមសិក្សានៅសាលានរោត្តម ហើយបាបបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យនៅ Lycée Français René Descartes ក្នុងទីក្រុងភ្នំពេញ។[4] ពេលនៅកុមារភាព, ព្រះអង្គមានទំនាក់ទំនងជិតស្និទ្ធជាមួយព្រះរាជអយ្យកោ ព្រះរាជអយ្យកា ព្រះអង្គព្រះនាម នរោត្ដម សុរាម្រិត និងស៊ីសុវត្ថិ កុសមៈ ប៉ុន្តែត្រូវនៅឃ្លាតឆ្ងាយពីព្រះបិតារបស់ទ្រង់។[5] នៅឆ្នាំ១៩៥៨ រណឫទ្ធិត្រូវបានបញ្ជូនទៅបន្តការសិក្សានៅម៉ាស៊ីល ជាមួយប្អូនប្រុសរបស់ទ្រង់ព្រះនាមនរោត្តម ចក្រពង្ស។[6] រណឫទ្ធិបានគ្រោងនឹងសិក្សាផ្នែកវិជ្ជសាស្រ្តព្រោះថាទ្រង់ពូកែខាងផ្នែកវិទ្យាសាស្រ្តប៉ុន្តែអយ្យការបស់ទ្រង់គឺក្សត្រីយ៍កុសមៈបានបញ្ចុះបញ្ចូលបង្គាប់ទ្រង់ឱ្យរៀនផ្នែកច្បាប់។ បន្ទាប់ពីបញ្ចប់ថ្នាក់វិទ្យាល័យនៅក្នុងឆ្នាំ១៩៦១ ព្រះអង្គបានចុះឈ្មោះចូលរៀនច្បាប់ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យប៉ារីស។ នៅប៉ារីស ទ្រង់មានភាពពិបាកក្នុងការផ្តោតទៅលើការសិក្សារបស់ទ្រង់ព្រោះថាសម្រស់សង្គមទីក្រុងប៉ារីសនៅពេលនោះមានភាពទាក់ទាញយ៉ាងខ្លាំង។[7]
នៅឆ្នាំ១៩៦២, រណឫទ្ធិបានចុះឈ្មោះចូលរៀនក្នុងគណៈសាស្រ្តាចារ្យច្បាប់នៅឯសកាលវិទ្យាល័យប្រូវេន (Provence)។ ព្រះអង្គទទួលបានបរិញ្ញាបត្រនិងបរិញ្ញាបត្រជាន់ខ្ពស់ក្នុងឆ្នាំ១៩៦៨ និងឆ្នាំ១៩៦៩ ដោយមានជំនាញខាងផ្នែកច្បាប់សាធារណៈ។[8] បន្ទាប់ពីបញ្ចប់ថ្នាក់អនុបណ្ឌិត រណឬទ្ធិបានប្រឡងយកសញ្ញាប័ត្របណ្ឌិតនៅឆ្នាំ១៩៦៩។ ព្រះអង្គបានវិលត្រឡប់មកប្រទេសកម្ពុជាវិញនៅខែមករា ឆ្នាំ១៩៧០ ហើយបានប្រកបរបរជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។[9] នៅពេលដែលលោកនាយករដ្ឋមន្រ្តីលន់ នល់បានធ្វើរដ្ឋប្រហារទម្លាក់សម្តេចព្រះនរោត្តម សីហនុនៅខែមីនា ឆ្នាំ១៩៧០ ព្រះអង្គម្ចាស់រណឫទ្ធិត្រូវបានគេបណ្តេញចេញពីការងាររបស់ទ្រង់ហើយក៏បានភៀសខ្លួនចូលទៅក្នុងព្រៃដែលនៅទីនោះទ្រង់ជាសហការីជិតស្និទ្ធរបស់មេដឹកនាំចលនាប្រឆាំងមួយចំនួន។[10] ក្នុងឆ្នាំ ១៩៧១ រណឫទ្ធិត្រូវបានរដ្ឋាភិបាលចាប់ខ្លួនរួមជាមួយសមាជិករាជវង្សជាច្រើនទៀតហើយត្រូវបានឃុំខ្លួនក្នុងពន្ធនាគារអស់រយៈពេល ៦ ខែមុនពេលត្រូវបានដោះលែង។ ព្រះអង្គត្រូវបានចាប់ខ្លួនម្តងទៀតនៅឆ្នាំបន្ទាប់ហើយបានឃុំខ្លួនអស់រយៈពេល ៣ ខែទៀត។[11] ក្នុងឆ្នាំ១៩៧៣ រណឫទ្ធិបានវិលត្រឡប់ទៅសាកលវិទ្យាល័យប្រូវេនវិញ[12] ហើយបានបញ្ចប់ថ្នាក់បណ្ឌិតនៅឆ្នាំ១៩៧៥។[13] នៅចន្លោះឆ្នាំ១៩៧៦ ដល់ឆ្នាំ១៩៧៩ ទ្រង់បានធ្វើការជាអ្នកស្រាវជ្រាវនៅ CNRS,[14] ហើយទទួលបានសញ្ញាបត្រឧត្តមសិក្សាផ្នែកដឹកនាំផ្លូវអាកាស។[15] ក្នុងឆ្នាំ១៩៧៩ រណឫទ្ធិបានត្រឡប់ទៅសាកលវិទ្យាល័យប្រូវេនវិញហើយក៏ក្លាយជាសាស្ត្រាចារ្យរង[16] បង្រៀនមុខវិជ្ជាច្បាប់រដ្ឋធម្មនុញ្ញនិងសង្គមនយោបាយ។[17]