ពិភពលោក
From Wikipedia, the free encyclopedia
លោកិយគឺជាឈ្មោះសាមញ្ញរបស់អរិយធម៌មនុស្សទាំងមូល ដោយផ្ដោតលើការឆ្លងកាត់ ប្រវត្តិសាស្ត្ររបស់មនុស្ស រឺ ស្ថានភាពមនុស្សជាទូទៅ ទូទាំងលោក ឧ. គ្រប់ទីកន្លែងលើ ផែនដី។ [2]
អត្ថបទនេះត្រូវការបកប្រែទៅជាភាសាខ្មែរ។ អត្ថបទនេះត្រូវបានសរសេរជាភាសាផ្សេង ដែលមិនមែនជាភាសាខ្មែរ។ បើសិនជាអត្ថបទទុកសម្រាប់អ្នកអានមកពី សហគមន៍នៃភាសាមួយនេះ វាគួរតែចែកចាយទៅវិគីភីឌាជាភាសានោះ។ សូមមើល បញ្ជីនៃគម្រោងវិគីភីឌាទាំងអស់។ សូមមើល ច្រកចូលអត្ថបទនេះ លើក្រុមទំព័រដែលត្រូវការបំណកប្រែទៅជាភាសាខ្មែរ ដើម្បីពិភាក្សា ។ ប្រសិនបើ អត្ថបទមិនត្រូវបានសរសេរជាភាសាខ្មែរឡើងវិញទេ ក្នុងរយៈពេលពីរសប្ដាហ៍ទៀត អត្ថបទនឹងត្រូវចុះបញ្ជីដើម្បីលុបចោល និង/ឬ ប្ដូរវាទៅកាន់វិគីភីឌាជាភាសាដើមរបស់វាវិញ ។ បើសិនជាលោកអ្នក គ្រាន់តែចង់បិទស្លាកទំព័រនេះត្រូវការបំណកប្រែ សូមបញ្ចូល {{អាទេស.:ត្រូវការបកប្រែ | ទំ. = ពិភពលោក | ភាសា = មិនស្គាល់ | ផ្ដល់យោបល់ = }} ~~~~ ទៅខាងក្រោម នៃផ្នែក នៃក្រុមទំព័រនេះត្រូវការបំណកប្រែទៅជាភាសាខ្មែរ ។ |
ក្នុងបរិបទទស្សនវិជ្ជាវាអាចសំដៅលើ:
- ចក្រវាឡរូបទាំងមូល រឺ
- លោកខាងប្រាណវិទ្យា (សូមមើល ការបើកបង្ហាញលោក)។
ក្នុងបរិបទទេវវិទ្យា លោកិយ ជាធម្មតាសំដៅរូបធាតុ រឺ មណ្ឌលមិនបរិសុទ្ធ ដែលផ្ទុយទៅនឹងឋានសួគ៌ វិញ្ញាណ អចិន្តាយម រឺ ស័ក្ដិសិទ្ធិ។ ទីបញ្ចប់នៃពិភពលោក សំដៅលើឆាកនៃទីបញ្ចប់ចុងក្រោយនៃប្រវត្តិមនុស្សជាតិ ជាញឹកញយសំដៅលើបរិបទសាសនា។
ប្រវត្តិលោកិយជាសាមញ្ញត្រូវបានគេយល់ថាជាការកន្លងទៅការវិវត្តភូមិសាស្ត្រនយោបាយដ៏សំខាន់ប្រហែលប្រាំសហវត្ស ចាប់ពីអរិយធម៌ដំបូងៗមកដល់បច្ចុប្បន្នកាល។
ប្រជាជនពិភពលោកគឺជាអត្រាមនុស្សសរុបទាំងអស់គ្រប់ពេល ស្រដៀងគ្នានឹង សេដ្ឋកិច្ចពិភពលោកគឺជាផលសរុបសេដ្ឋកិច្ចនៃសង្គមទាំងអស់ (គ្រប់ប្រទេស) ជាពិសេសក្នុងបរិបទសកលភាវូបនីយកម្ម។ បច្ចេកសព្ទដូចជា ជើងឯកពិភពលោក ផលិតផលពិភពលោកសរុប ទង់ពិភពលោក - ល - ក៏បញ្ជាក់សរុប រឺ ការរួមផ្សំនៃរដ្ឋអធិបតេយ្យសម័យថ្មីៗទាំងអស់។
ក្នុងបច្ចេកសព្ទមួយចំនួនដូចជា សាសនាពិភពលោក ភាសាពិភពលោក និង សង្គ្រាមលោក លោក រឺ ពិភពលោក ណែនាំរង្វង់អន្តរជាតិ រឺ អន្តរទ្វីបដោយគ្មានការបញ្ជាក់ជាចំបាច់អំពីការចូលរួមនៃពិភពលោកទាំងមូលឡើយ។
ក្នុងបច្ចេកសព្ទដូចជា ផែនទីពិភពលោក និង អាកាសធាតុពិភពលោក ពិភពលោក ត្រូវបានប្រើជាហេតុផលដែលបានភ្ជាប់ពីវប្បធម៌ រឺ អរិយធម៌មនុស្ស ដែលសំដៅលើភពមួយ ផែនដី តាមបែបរូប។