ភូមិពលអតុល្យតេជ
From Wikipedia, the free encyclopedia
ព្រះបាទសម្ដេចព្រះបរមិន្ទ្រមហា ភូមិពលអតុល្យតេជ (ថៃ: ภูมิพลอดุลยเดช, អង់គ្លេស: Bhumibol Adulyadej, អានថា: ភូ-មិ-ផុល-អៈ-ឌុន-យ៉ៈ-ដេត) ជា ព្រះមហាក្សត្រនៃព្រះរាជាណាចក្រថៃ|ព្រះមហាក្សត្រនៃព្រះរាជាណាចក្រថៃព្រះអង្គទី ៩ នៃរាជវង្សចក្រី ព្រះអង្គទ្រង់បានប្រសូតនៅថ្ងៃទី ៥ ខែធ្នូ ឆ្នាំ១៩២៧ នៅ ខេមប្រ៊ីជ រដ្ឋ ម៉ាសាឈូសេត សហរដ្ឋអាមេរិក ព្រះអង្គជាព្រះមហាក្សត្រដែលបានសោយរាជ្យយូរជាងគេនៅលើពិភពលោកដែរមានរយៈពេល ៧០ ឆ្នាំ ១២៦ ថ្ងៃ នាយករដ្ឋមន្ត្រីបានបម្រើព្រះអង្គចំនួន ៣០ នាក់ ព្រះអង្គទ្រង់ស្ថិតនៅក្នុង រាជវង្សចក្រី នៃ ព្រះរាជាណាចក្រថៃ ហើយត្រូវបានសោយរាជ្យនៅថ្ងៃទី ៥ ខែឧសភា ឆ្នាំ ១៩៥០ នៅថ្ងៃទី ១៣ ខែតុលា ឆ្នាំ២០១៦ ទ្រង់បានសោយទិវង្គតនៅ មន្ទីរពេទ្យសិរីរាជ នាទីក្រុងបាងកក ប្រទេសថៃ ក្នុងព្រះជន្មាយុ ៨៨ ព្រះវស្សា ។
ភូមិពលអតុល្យតេជ ภูมิพลอดุลยเดช | |
---|---|
រាមាទី៩ | |
ព្រះបាទសម្ដេចព្រះបរមិន្ទ្រ មហា ភូមិពលអតុល្យតេជ ព្រះរាជពិធីរាជាភិសេក | |
ព្រះមហាក្សត្រនៃព្រះរាជាណាចក្រថៃ | |
រជ្ជកាល | 9 មិថុនា 1946 – 13 តុលា 2016 |
រាជាភិសេក | 5 ឧសភា 1950 |
អង្គមុន | ព្រះបាទសម្ដេចព្រះបរមេន្ទ្រមហាឣាន័ន្ទមហិតល (រាមាទី ៨) |
អង្គក្រោយ | សម្ដេចព្រះចៅយូហួមហាវជិរាលង្ករណ បតិន្ទ្រទេព្យវរាង្កូរ (រាមាទី ១០) |
នាយករដ្ឋមន្ត្រី | See list
|
ប្រសូត | (1927-12-05)5 December 1927 ខេមប្រ៊ីជ, ម៉ាសាឈូសេត, សហរដ្ឋអាមេរិក |
សុគត | 13 October 2016(2016-10-13) (អាយុ 88 ឆ្នាំ) មន្ទីពេទ្យសិរីរាជ, ស្រុកបាងកកណយ, បាងកក, ថៃ |
រាជពន្ធភាព | សម្ដេចព្រះនាងចៅសិរិកិតិ៍ ព្រះបរមរាជិនីនាថ |
រាជបច្ឆាញាតិ | ធូនក្រៈម៉មយិង ឧបលរ័តនរាជកញ្ញា សិរីវឌ្ឍនាពណ្ណវតី សម្ដេចព្រះចៅយូហួមហាវជិរាលង្ករណ បតិន្ទ្រទេព្យវរាង្កូរ (រាមាទី ១០) សម្តេចព្រះទេពរ័តនរាជសុតា ស្យាមបរមរាជកុមារី សម្តេចព្រះចៅលូកធើ ចៅហ្វាចុឡាភរណ៍វល័យលក្សណ៍ អគ្គរាជកុមារី |
វង្ស | រាជត្រកូល មហិតល (រាជវង្សចក្រី) |
បិតា | សម្តេចព្រះមហិតលាធិបេឝ្រ អតុល្យតេជវិក្រម ព្រះបរមរាជជនក |
មាតា | សម្តេចព្រះស្រីនគរិន្ទ្រាបរមរាជជននី |
សាសនា | ពុទ្ធសាសនាថេរវាទ |
ព្រះហត្ថលេខា |
ព្រះបរមនាមពេញរបស់ព្រះអង្គជា "ព្រះបាទសម្ដេចព្រះបរមិន្ទ្រមហាភូមិពលអតុល្យតេជ មហិតលាធិបេឝ្ររាមាធិបតី ចក្រីនឫបតិន្ទ្រ ស្យាមមិន្ទ្រាធិរាជ បរមនាថបពិត្រ" (ថៃ: พระบาทสมเด็จพระปรมินทรมหาภูมิพลอดุลยเดช มหิตลาธิเบศรามาธิบดี จักรีนฤบดินทร สยามมินทราธิราช บรมนาถบพิตร)