មករ
From Wikipedia, the free encyclopedia
មករ (សំស្ក្រឹត៖ मकर) ជាសត្វសមុទ្រក្នុងទេវកថាឥណ្ឌា។ គេច្រើនបង្ហាញមករជាពាក់កណ្ដាលសត្វ (ផ្នែកខាងមុខជារាងសត្វដូចជា ដំរី ឬ ក្រពើ ឬ ក្ដាន់) និង ខ្លួនជា សត្វសមុទ្រ ដោយមានកន្ទុយជាត្រី ឬ ផ្សោត។ ជួនកាល គេឆ្លាក់មករឱ្យមានកន្ទុយជាកន្ទុយក្ងោកក៏មាន។
មករជាពាហនៈរបស់ព្រះម៉ែគង្គា ជាទេពធីតាទន្លេគង្គា និង ជាពាហនៈរបស់ព្រះវរុណ។ មករជាតំណាងឱ្យព្រះកាមទេពផងដែរ។ ទង់របស់ព្រះកាមទេព ដែលមានឈ្មោះថា កក៌ធ្វជៈ មានសញ្ញារូបមករ។ មករជាសញ្ញារាសីមួយក្នុងចំណោមរាសីទាំង១២។ គេច្រើនឆ្លាក់មករ ជាឆ្មាំការពារទ្វារចូលប្រាសាទហិណ្ឌូ និង វត្ដ។