ស្រេតដ្ឋា ទវីសិន
From Wikipedia, the free encyclopedia
ស្រេតដ្ឋា ទវីសិន (ថៃ៖ เศรษฐา ทวีสิน, ប្រកប៖ ស្រេត-ថា ថា-វី-ស៊ីន, កើតថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ១៩៦២) នាមហៅក្រៅថា និដ (ថៃ៖ นิด, អានថា៖ នីត) គឺជាអ្នកនយោបាយ និងអ្នកជំនួញអចលនទ្រព្យថៃមួយរូប ដែលបច្ចុប្បន្នកំពុងបម្រើការជានាយករដ្ឋមន្ត្រីនៃប្រទេសថៃ ចាប់តាំងពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ មក។ លោកធ្លាប់ធ្វើជានាយកប្រតិបត្តិ និងជាប្រធានក្រុមហ៊ុនអចលនទ្រព្យ សែនសិរី។ [2]
ព័ត៌មានសង្ខេប ឯកឧត្តមស្រេតដ្ឋា ទវីសិន, នាយករដ្ឋមន្ត្រីថៃទី៣០ ...
ឯកឧត្តម ស្រេតដ្ឋា ទវីសិន | |
---|---|
เศรษฐา ทวีสิน | |
នាយករដ្ឋមន្ត្រីថៃទី៣០ | |
កាន់តំណែង | |
ក្នុងការិយាល័យ ២២ សីហា ២០២៣[1] | |
ព្រះមហាក្សត្រ | វជិរាលង្ករណ៍ |
រង | បញ្ជី
|
មុន | ប្រយុទ្ធ ច័ន្ទ្រ៍ឱជា |
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ | |
កាន់តំណែង | |
ក្នុងការិយាល័យ ១ កញ្ញា ២០២៣ | |
នាយករដ្ឋមន្ត្រី | ខ្លួនលោក |
រង | ក្រិតសេតា ចិណាវិជ្ជារនា ជល់ផាន អមនវិវត្ត |
មុន | អាគម ទើមពិតយ៉ាផៃសិដ្ឋ |
ព័ត៌មានលម្អិតផ្ទាល់ខ្លួន | |
កើត | (1962-02-15) 15 February 1962 (អាយុ 62) បាងកក, ថៃ |
គណបក្សនយោបាយ | ភឿថៃ |
ពន្ធភាព | បក្សរ៍ពិឡៃ ទវីសិន |
កូន | ៣ |
ការអប់រំ |
|
ហត្ថលេខា |
បិទ
លោកបានក្លាយជាសហស្ថាបនិកនៃក្រុមហ៊ុនសែនសិរីនៅក្នុងឆ្នាំ១៩៨៨ ដែលសព្វថ្ងៃត្រូវជាក្រុមហ៊ុនជំនួញអចលនទ្រព្យដ៏ធំបំផុតនៅប្រទេសថៃ ពោលជាហេតុនាំឱ្យលោកស្រេតដ្ឋាក្លាយជាមហាសេដ្ឋីអចលនទ្រព្យថៃដ៏លេចធ្លោម្នាក់។[3] មិនតែប៉ុណ្ណោះ លោកគឺជាមនុស្សម្នាក់ដែលគេតែងស្គាល់ថាជាអ្នកជំនិតនឹងអតីតនាយករដ្ឋមន្ត្រីថៃ ទក្សិណ ជិនវ័ត្រ។