ឧបទ្វីបឥណ្ឌូចិន
From Wikipedia, the free encyclopedia
ឧបទ្វីបឥណ្ឌូចិន (ឬអាចហៅថា អាស៊ីអាគ្នេយ៍ដីគោក) គឺជាផ្នែកមួយនៃភូមិភាគអាស៊ីអាគ្នេយ៍។ វាស្ថិតនៅភាគខាងកើតនៃឧបទ្វីបឥណ្ឌា និងភាគខាងត្បូងនៃប្រទេសចិន ហើយមានព្រំប្រទល់ជាប់នឹងមហាសមុទ្រឥណ្ឌានៅទិសខាងលិចនិងមហាសមុទ្រប៉ាស៊ីហ្វិកនៅទិសខាងកើត។ ប្រទេសដែលស្ថិតនៅក្នុងឧបទ្វីបឥណ្ឌូចិនរួមមាន៖ ប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា (ឬភូមា) ឧបទ្វីបម៉ាឡេ ថៃ និងវៀតណាម។
"ឥណ្ឌូចិន
" បញ្ជូនបន្តមកទីនេះ។ ចំពោះរបបអាណានិគមបារាំង សូមមើល សហភាពឥណ្ឌូចិន។
ព័ត៌មានសង្ខេប ឧបទ្វីបឥណ្ឌូចិន អាស៊ីអាគ្នេយ៍ដីគោក ឥណ្ឌូចិន, ប្រទេស ...
ឧបទ្វីបឥណ្ឌូចិន អាស៊ីអាគ្នេយ៍ដីគោក ឥណ្ឌូចិន | |
---|---|
ឧបទ្វីបមួយនៃទ្វីបអាស៊ី | |
ផែនទីសណ្ឋានដីនៃឧបទ្វីបឥណ្ឌូចិន | |
ប្រទេស | កម្ពុជា ឡាវ មីយ៉ាន់ម៉ា (ភូមា) ឧបទ្វីបម៉ាឡេ ថៃ វៀតណាម |
បិទ
ពាក្យថាឥណ្ឌូចិន (ដើមឡើយឥណ្ឌូ–ចិន) ត្រូវបានគេចាប់ប្រើប្រាស់នៅអំឡុងដើមសតវត្សទី១៩។ ពាក្យនេះគឺសម្តៅមកលើទីតំបន់ដែលទទួលឥទ្ធិពលពីអរិយធម៌ឥណ្ឌានិងអរិយធម៌ចិន។ ក្រោយមក ពាក្យនេះត្រូវបានបារាំងយកមកធ្វើជាឈ្មោះតំណាងឱ្យអាណានិគមខ្លួននៅអាស៊ីអាគ្នេយ៍ដែលហៅថា សហភាពឥណ្ឌូចិន (មានប្រទេសកម្ពុជា ឡាវ និងវៀតណាម)។