ជប៉ុន
From Wikipedia, the free encyclopedia
ប្រទេសជប៉ុន (ភាសាជប៉ុន៖ 日本国 ឬ 日本) គឺជាប្រទេសកោះមួយស្ថិតនៅតំបន់អាស៊ីបូព៌ា។ ប្រទេសនេះមានទីតាំងភូមិសាស្ត្រនៅប៉ែកពាយព្យនៃមហាសមុទ្រប៉ាស៊ីហ្វិក ភាគខាងលិចសមុទ្រជប៉ុន សមុទ្រអុកហុតស្គ៍នៅភាគខាងជើង និងសមុទ្រចិនខាងត្បូងនៅភាគខាងត្បូង។ ជប៉ុនជាកម្រងកោះផ្សំឡើងពីកោះចំនួន ៦,៨៥២ ដែលស្មើនឹងផ្ទៃដីសរុប ៣៧៧,៩៧៥ គីឡូម៉ែត្រការ៉េ និងមានកោះធំៗចំនួនប្រាំគឺ ហុងស្ស៊ូ ហុកកៃដូ ឃ្យូស្ស៊ូ ស្ស៊ីកុគឹ និងអូគីណាវ៉ា។ ទីក្រុងតូក្យូគឺជារាជធានីជាតិ និងត្រូវជាទីក្រុងធំបំផុតនៅក្នុងប្រទេស ចំណែកឯទីក្រុងធំៗបន្ទាប់រួមមាន៖ យ៉ូកូហាម៉ា អូសាកា ណាហ្គោយ៉ា សាប់ប៉ូរ៉ូ ហ្វុគូអូកា កូបេ និងក្យូតុជាដើម។
日本国 (ភាសាជប៉ុន) | |
---|---|
ទីតាំងប្រទេសជប៉ុន (ក្រហម) នៅលើភូគោល | |
រាជធានី និង ទីក្រុងធំបំផុត | តូក្យូ 35°41′N 139°46′E |
ភាសាជាតិ | ភាសាជប៉ុន |
រដ្ឋាភិបាល | រាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញសភាតំណាងឯកភូត |
- អធិរាជ | ណារ៉ុហ៊ីតូ |
- នាយករដ្ឋមន្ត្រី | ហ្វ៊ុមិអុ គីស៊ីដា |
នីតិបញ្ញត្តិ | រដ្ឋសភា |
រាជមន្ត្រីសភា | |
- សភាជាន់ទាប | សភាតំណាងរាស្ត្រ |
និម្មិតកម្ម | |
- រាជវង្សអធិរាជនិម្មិតឡើង | ១១ កុម្ភៈ ៦៦០ មុន គ.ស. |
- រដ្ឋធម្មនុញ្ញម៉ីជី | ២៩ វិច្ឆិកា ១៨៩០ |
- រដ្ឋធម្មនុញ្ញបច្ចុប្បន្ន | ៣ ឧសភា ១៩៤៧ |
ក្រឡាផ្ទៃ | |
- ផ្ទៃសរុប | ៣៧៧,៩៤៤ គ.ម២ (ទី៦២) |
- ផ្ទៃទឹក (%) | ១.៤ (គិតត្រឹមឆ្នាំ២០១៥)[1] |
ប្រជាជន | |
- ប៉ាន់ស្មាន (ឆ្នាំ ២០២២) | ១២៥,៤៤០,០០០[2] (ទី១១) |
- ជំរឿន (ឆ្នាំ ២០២០) | ១២៦,២២៦,៥៦៨[3] |
- ដង់ស៊ីតេ | ៣៣២ នាក់/គ.ម២ (ទី២៤) |
GDP (PPP) | ប៉ាន់ស្មាន (ឆ្នាំ ២០២១) |
- សរុប | ៥.៥៨៦ ទ្រីលានដុល្លារ[4] (ទី៤) |
- ក្នុងម្នាក់ | ៤៤,៥៨៥ ដុល្លារ (ទី២៧) |
GDP (ចារឹក) | ប៉ាន់ស្មាន (ឆ្នាំ ២០២១) |
- សរុប | ៥.៣៧៨ ទ្រីលានដុល្លារ[4] (ទី៣) |
- ក្នុងម្នាក់ | ៤២,៩២៨ ដុល្លារ (ទី២៣) |
ជីនី (២០១៨) | ៣៣.៤[5] មធ្យម · ទី៧៨ |
HDI (២០១៩) | ០.៩១៩[6] ខ្ពស់ណាស់ · ទី១៩ |
រូបិយវត្ថុ | យេនជប៉ុន (¥) (JPY) |
ល្វែងម៉ោង | UTC+០៩:០០ (JST) |
ទិសបើកបរ | ឆ្វេង |
កូដហៅទូរស័ព្ទ | +៨១ |
ដែនកម្រិតខ្ពស់ | .jp |
អត្ថបទនេះមានអក្សរជប៉ុន។ ប្រសិនបើមិនមានពុម្ពអក្សរត្រឹមត្រូវទេ នោះអ្នកអាចនឹងឃើញសញ្ញាសួរ ប្រអប់ជ្រុងៗ ឬសញ្ញាចំឡែកដទៃទៀត ជំនួសឲ្យកាន់ជិ និងកាណា។ |
ជប៉ុនមានសក្ដានុពលយោធាយ៉ាងខ្លាំងក្លានៅចុងស.វទី១៩និងដើមស.វទី២០ ដោយបានពង្រីកទឹកដីតាមរយៈការឈ្នះក្នុងសង្គ្រាមចិន-ជប៉ុនលើកទី១ សង្គ្រាមរុស្ស៊ី-ជប៉ុន និង សង្គ្រាមលោកលើកទី១។ សង្គ្រាមចិនជប៉ុនលើកទី២ នៅឆ្នាំ១៩៣៧ បានរីកដាលជាសង្គ្រាមលោកលើកទី២ ដែលបានបញ្ចប់ដោយការទំលាក់គ្រាប់បែកបរមាណូនៅហ៊ីរ៉ូស្ស៊ីម៉ា និងណាហ្កាសាគី។ ចាប់ពីការប្រកាន់យករដ្ឋធម្មនុញ្ញកែប្រែហើយនៅឆ្នាំ១៩៤៧ ជប៉ុនប្រកាន់យករបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញតែមួយ ដោយមានព្រះចៅអធិរាជមួយអង្គជាតំណាងឯកភាពជាតិ និងរដ្ឋសភាមួយដែលបានដោយការបោះឆ្នោតសំរាប់តាក់តែងច្បាប់។
ជប៉ុនជាប្រទេសមហាអំណាចសេដ្ឋកិច្ចលេខ៣លើលោក (គិតតាមអត្រា GDP) ។ តាមការប៉ាន់ស្មានរបស់ អសប និង WHO ជប៉ុនជាប្រទេសដែលមានអាយុសង្ឃឹមវែងជាងគេលើលោក ។