សហភាពសូវៀត
From Wikipedia, the free encyclopedia
សហភាពសូវៀត (ភាសារុស្ស៊ី៖ Советский Союз) ដោយមានឈ្មោះជាផ្លូវការថា សហភាពសាធារណរដ្ឋសង្គមនិយមសូវៀត (សសសស) (ភាសារុស្ស៊ី៖ Сою́з Сове́тских Социалисти́ческих Респу́блик) គឺជារដ្ឋកុម្មុយនីស្តមួយដែលគ្របដណ្ដប់លើតំបន់អឺរ៉ាស៊ីស្ទើរទាំងមូលពីឆ្នាំ១៩២២ រហូតដល់ឆ្នាំ១៩៩១។ ជាធម្មតា គេបានចាត់ទុកវាជារដ្ឋសហភាពសហព័ន្ធមួយដែលមានសាធារណរដ្ឋសូវៀតជាតិជាច្រើន ហើយជាក់ស្តែងមានរដ្ឋាភិបាល និងសេដ្ឋកិច្ចមជ្ឈការ។ ប្រទេសនេះគឺជារដ្ឋឯកបក្សដែលដឹកនាំដោយបក្សកុម្មុយនីស្តនៃសហភាពសូវៀត។ ម៉ូស្គូគឺជារដ្ឋធានី និងជាទីក្រុងធំបំផុតដែលមានទីតាំងស្ថិតនៅក្នុងសាធារណរដ្ឋធំបំផុតនៃសហភាពនេះពោលគឺ សាធារណរដ្ឋសូវៀតរុស្ស៊ី។ វាធ្លាប់ជាប្រទេសធំជាងគេបង្អស់នៅលើពិភពលោកដោយបានគ្របដណ្តប់លើក្រឡាផ្ទៃសរុបជាង ២២,៤០២,២០០ គីឡូម៉ែត្រាការ៉េ និងឆ្លងកាត់ល្វែងម៉ោងចំនួន ១១។
សហភាពសាធារណរដ្ឋសង្គមនិយមសូវៀត Союз Советских Социалистических Республик
| |||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|
១៩២២–១៩៩១ | |||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
បាវចនា"Пролетарии всех стран, соединяйтесь!" ("កម្មករនៅទូទាំងពិភពលោក, ចូលយើងរួបរួមគ្នា!") | |||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
ទឹកដីសហភាពសូវៀតនៅក្រោយសង្គ្រាមលោកលើកទី២ | |||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
រដ្ឋធានី និង ទីក្រុងធំបំផុត | ម៉ូស្គូ 55°45′N 37°37′E | ||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
ភាសាផ្លូវការ | ភាសារុស្ស៊ី (១៩៩០–១៩៩១)[ស 1] | ||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
ភាសាទទួលស្គាល់ក្នុងតំបន់ | ភាសាអ៊ុយក្រែន • ភាសាបេឡារុស • ភាសាអ៊ូសបេក • ភាសាកាហ្សាក់ • ភាសាចចជី • ភាសាអាស៊ែបៃសង់ • ភាសាលីទុយអានី • ភាសាម៉ុលដាវី • ភាសាឡេតូនី • ភាសាកៀគីស • ភាសាតាជិក • ភាសាអាមេនី • ភាសាតួកមែន • ភាសាអេស្តូនី | ||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
ក្រុមជនជាតិ (១៩៨៩) |
| ||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
សាសនា | អទេវនិយមរដ្ឋ | ||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
រដ្ឋាភិបាល | សូមមើល៖ រដ្ឋាភិបាលសហភាពសូវៀត
| ||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
មេដឹកនាំ | |||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
▪ ១៩២២–១៩២៤ | វ្លាឌីមៀរ លេនីន[lower-alpha 1] | ||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
▪ ១៩២៤–១៩៥៣ | ហ្សូសែហ្វ ស្តាលីន[lower-alpha 2] | ||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
▪ ១៩៥៣[lower-alpha 3] | ចចជី ម៉ាលិងកូវ[lower-alpha 4] | ||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
▪ ១៩៥៣–១៩៦៤ | នីគីតា គ្រូឆេវ[lower-alpha 5] | ||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
▪ ១៩៦៤–១៩៨២ | ឡេអូនីត ប្រេស្នេវ[lower-alpha 6] | ||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
▪ ១៩៨២–១៩៨៤ | យូរី អង់ត្រូពូវ | ||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
▪ ១៩៨៤–១៩៨៥ | កូនស្តង់ទីន ឆឺនីងកូ | ||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
▪ ១៩៨៤–១៩៩១ | មីខាអ៊ីល ហ្គ័របាឆូវ[lower-alpha 7] | ||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
ប្រមុខរដ្ឋ | |||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
▪ ១៩២២–១៩៤៦ (ដំបូង) | មីខាអ៊ីល កាលីនីន | ||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
▪ ១៩៨៨–១៩៩១ (ក្រោយ) | មីខាអ៊ីល ហ្គ័របាឆូវ | ||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
ប្រមុខរដ្ឋាភិបាល | |||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
▪ ១៩២២–១៩២៤ (ដំបូង) | វ្លាឌីមៀរ លេនីន | ||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
▪ ១៩៩១ (ក្រោយ) | អ៊ីវ៉ាន ស៊ីឡាយេវ | ||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
នីតិបញ្ញត្តិ | សមាជសូវៀត (១៩២២–១៩៣៦)[lower-alpha 8] ក្រុមប្រឹក្សាកំពូល (១៩៣៦–១៩៩១) | ||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
ក្រុមប្រឹក្សាជាតិសាសន៍ (១៩៣៦–១៩៩១) ក្រុមប្រឹក្សាសាធារណរដ្ឋ (១៩៩១) | |||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
• សភាជាន់ទាប | ក្រុមប្រឹក្សាសហភាព (១៩៣៦–១៩៩១) | ||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
សម័យកាលប្រវត្តិសាស្រ្ត | សម័យអន្តរសង្គ្រាម • សង្គ្រាមលោកលើកទី២ • សង្គ្រាមត្រជាក់ | ||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
៧ វិច្ឆិកា ១៩១៧ | |||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
▪ សន្ធិសញ្ញាបង្កើតឡើង | ៣០ ធ្នូ ១៩២២ | ||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
▪ សង្គ្រាមស៊ីវិលបានបញ្ចប់ | ១៦ មិថុនា ១៩២៣ | ||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
▪ រដ្ឋធម្មនុញ្ញដំបូង | ៣១ មករា ១៩២៥ | ||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
▪ មហាសង្គ្រាមស្នេហាជាតិ | ១៩៤១–១៩៤៥ | ||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
២៤ តុលា ១៩៤៥ | |||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
▪ រដ្ឋធម្មនុញ្ញចុងក្រោយ | ៩ តុលា ១៩៧៧ | ||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
▪ រំលាយសហភាព | ២៦ ធ្នូ ១៩៩១ | ||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
ក្រឡាផ្ទៃ | |||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
• ផ្ទៃសរុប | ២២៤០២២០០ គ.ម២ (៨៦៤៩៥០០ ម៉ាយ ក.) (ទី១) | ||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
ប្រជាជន | |||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
• ជំរឿន (ឆ្នាំ ១៩៨៩) | ២៨៦,៧៣០,៨១៩[5] (ទី៣) | ||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
• ដង់ស៊ីតេ | ១២.៧ /គម២ (៣២.៩ /ម៉ាយ កា.) | ||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
GDP (PPP) | ប៉ាន់ស្មាន (ឆ្នាំ ១៩៩០) | ||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
• សរុប | ២.៧ ទ្រីលានដុល្លារ[6] (ទី២) | ||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
• ក្នុងម្នាក់ | ៩,០០០ ដុល្លារ | ||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
GDP (មធ្យម) | ប៉ាន់ស្មាន (ឆ្នាំ ១៩៩០) | ||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
• សរុប | ២.៧ ទ្រីលានដុល្លារ[6] (ទី២) | ||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
• ក្នុងម្នាក់ | ៩,០០០ ដុល្លារ (ទី២៨) | ||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
ជីនី (១៩៨៩) | 0.275 ទាប | ||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
HDI (១៩៨៩) | 0.920[7] ខ្ពស់ណាស់ | ||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
រូបិយវត្ថុ | រូបសូវៀត (руб) (SUR) | ||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
ល្វែងម៉ោង | (UTC+២ ទៅ +១២) | ||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
ទិសបើកបរ | ស្ដាំ | ||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
កូដហៅទូរសព្ទ | +៧ | ||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
កូដ ISO 3166 | SU | ||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
ដែនកម្រិតខ្ពស់ | .su | ||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
|
ឫសដើមកំណើតនៃសហភាពសូវៀតបានចាប់កើតមានឡើងនៅក្នុងបដិវត្តន៍ខែតុលានៃឆ្នាំ១៩១៧ ដែលជាពេលដែលក្រុមបក្សបុលសេវិកក្រោមការដឹកនាំរបស់វ្លាឌីមៀរ លេនីនបានទទួលជ័យជំនះក្នុងការផ្តួលរំលំរដ្ឋាភិបាលបណ្តោះអាសន្នរុស្ស៊ី។ រួច ពួកគេក៏រួមគ្នាបង្កើតចេញជា សាធារណរដ្ឋសូវៀតរុស្ស៊ីដែលជារដ្ឋសង្គមនិយមដំបូងគេបង្អស់នៅក្នុងប្រវត្តិសាស្ត្រមនុស្សលោក។ ជាលទ្ធផល សង្គ្រាមស៊ីវិលក៏បានផ្ទុះឡើងរវាងក្រុមបដិវត្តន៍"ក្រហម" និងក្រុមអ្នកប្រឆាំង"បដិវត្តន៍ស"។ កងទ័ពក្រហមបានវាតទីចូលទៅក្នុងដែនដីជាច្រើន (ដែលជាអតីតទឹកដីនៃចក្រភពរុស្ស៊ី) ហើយបានគាំទ្រនិងជួយក្រុមបុលសេវិកនៅតាមតំបន់នីមួយៗឱ្យឡើងគ្រប់គ្រងតំបន់របស់ពួកគេ។ ដល់ឆ្នាំ១៩២២ ក្រុមបុលសេវិកក៏បានលេចខ្លួនឡើងជាអ្នកឈ្នះសង្គ្រាមស៊ីវិល រួចក៏បង្កើតសហភាពសូវៀតឡើងដោយបង្រួបបង្រួមសាធារណរដ្ឋមួយចំនួនដែលបានបែកបាក់ពីគ្នាកាលនៅក្នុងសង្គ្រាម។ បន្ទាប់ពីសង្រ្គាមស៊ីវិលបានបញ្ចប់ រដ្ឋាភិបាលរបស់លេនីនបានអនុវត្តនូវគោលនយោបាយសេដ្ឋកិច្ចថ្មី ដែលនាំឱ្យមានទីផ្សារសេរី និងទ្រព្យសម្បត្តិឯកជន។ ទាំងនេះគឺជាមូលហេតុដែលនាំឱ្យសេដ្ឋកិច្ចប្រទេសកុម្មុយនីស្តដ៏ថ្មីថ្មោងនេះមានឱកាសងើបឡើងស្តារខ្លួនជាមហាអំណាចពិភពលោក។
បន្ទាប់ពីលេនីនបានទទួលមរណភាពនៅក្នុងឆ្នាំ១៩២៤ លោកហ្សូសែហ្វ ស្តាលីនក៏បានឡើងកាន់អំណាចបន្ត។[8] អំឡុងពេលកាន់អំណាច ស្តាលីនបានកម្ចាត់ចោលរាល់បុគ្គលណាដែលជំទាស់ឬប្រឆាំងនឹងការដឹកនាំរបស់លោកនៅក្នុងបក្សកុម្មុយនីស្ត ហើយបានចាប់អនុវត្តសេដ្ឋកិច្ចផែនការ។ ជាលទ្ធផល សហភាពសូវៀតបានវិវត្តទៅជាប្រទេសដែលមានវិស័យឧស្សាហកម្មមាំមួន និងការងារសមូហភាពខ្ពស់ ទាំងនេះបានឱ្យមានកំណើនសេដ្ឋកិច្ចគួរឱ្យកត់សម្គាល់ ប៉ុន្តែក៏បានរួមចំណែកដល់គ្រោះទុរ្ភិក្សក្នុងឆ្នាំ១៩៣២-១៩៣៣ ផងដែរ។ ស្តាលីនក៏កើតយមានសេចក្តីភ័យបារម្ភខាងផ្នែកនយោបាយ ហើយបានចាត់វិធានការបោសសម្អាតក្នុងបំណងដកក្រុមអ្នកប្រឆាំងផ្ទៃក្នុងចេញពីបក្ស តាមរយៈការចាប់ខ្លួនមេដឹកនាំយោធា សមាជិកបក្ស និងប្រជាពលរដ្ឋសាមញ្ញៗដែលក្រោយមក ពួកគេត្រូវបានបញ្ជូនទៅជំរុំឃុំឃាំង ឬត្រូវកាត់ទោសប្រហារជីវិត។
នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ១៩៣៩ សូវៀតបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមិនឈ្លានពានជាមួយអាល្លឺម៉ង់ណាស៊ី។ នៅដើមសង្គ្រាមលោកលើកទី២ សហភាពសូវៀតបានឈ្លានពាននិងកាត់ទឹកដីនៃរដ្ឋអឺរ៉ុបខាងកើតមួយចំនួនដូចជា ទឹកដីប៉ែកខាងកើតនៃប្រទេសប៉ូឡូញ និងរដ្ឋបាល់ទិក។ នៅខែមិថុនា ឆ្នាំ១៩៤១ អាល្លឺម៉ង់ក៏បានវាយចូលឈ្លានពានសហភាពសូវៀត ព្រឹត្តិការណ៍នេះគឺជាការចាប់ផ្តើមនៃការប្រយុទ្ធបង្ហូរឈាមគ្នាក៏ព្រៃផ្សៃបំផុតនៅក្នុងប្រវត្តិសាស្រ្តជម្លោះប្រដាប់អាវុធ។ សហភាពសូវៀតបានបាត់បង់ចំនួនប្រជាជនយ៉ាងច្រើននៅក្នុងសង្គ្រាមលោកលើកទី២ ទាំងទាហាននិងប្រជាជនស្លូតត្រង់ដោយសារតែអំពើឃោរឃៅបង្កដោយពួកណាស៊ី។ តែមិនយូរប៉ុន្មាន សូវៀតក៏បានវាយបកមកវិញ ហើយនៅទីបំផុតក៏បានដណ្តើមកាន់កាប់ទីក្រុងប៊ែរឡាំង (រដ្ឋធានីអាល្លឺម៉ង់) នៅក្នុងឆ្នាំ១៩៤៥។ ក្រោយពីចប់សង្គ្រាម ទឹកដីនិងតំបន់ដែលដណ្តើមបានដោយកងទ័ពក្រហមក៏បានក្លាយជារដ្ឋរណបនៃប្លុកខាងកើត។ សង្គ្រាមត្រជាក់ក៏ចាប់លេចឡើងនៅឆ្នាំ១៩៤៧ នៅពេលដែលប្លុករបស់សូវៀតកំពុងប្រឈមតទល់នឹងរដ្ឋខាងលិចដែលបានសហការគ្នា បង្កើតអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ/អូតង់) នៅក្នុងឆ្នាំ១៩៤៩។
បន្ទាប់ពីមរណភាពរបស់ស្តាលីននៅឆ្នាំ១៩៥៣ សូវៀតក៏ចូលមកដល់សម័យវិស្តាលីននីយកម្ម ដែលជារយៈកាលនៅក្រោមការដឹកនាំដោយនីគីតា គ្រូឆេវ។ ក្នុងរយៈពេលនេះ សហភាពសូវៀតបានទទួលនូវការអភិវឌ្ឍន៍យ៉ាងរហ័ស ដោយទាសករនិងកសិកររាប់លាននាក់ត្រូវបានផ្លាស់ប្តូរទៅរស់នៅក្នុងទីក្រុងឧស្សាហកម្មធំៗ។ សហភាពសូវៀតបានក្លាយជារដ្ឋនាំមុខគេនៅក្នុងការប្រណាំងប្រជែងអវកាសដោយបានបញ្ជូនផ្កាយរណបនិងមនុស្សដំបូងគេបង្អស់ទៅក្នុងលំហអវកាស។ នៅក្នុងទសវត្សរ៍ឆ្នាំ១៩៧០ ទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងសហភាពសូវៀតបានមានភាពធូរស្រាលបន្តិចបន្តួចដោយគេតែងនិយមហៅវាថា ដេតង់ (បារាំង៖ Détente) ក៏ប៉ុន្តែមិនយូរប៉ុន្មាន ភាពតានតឹងរវាងប្រទេសទាំងពីរក៏ត្រឡប់មកវិញ បន្ទាប់ពីសូវៀតបានបញ្ជូនទ័ពចូលក្នុងប្រទេសអាហ្វហ្កានីស្ថាន។
នៅពាក់កណ្តាលទសវត្សរ៍ឆ្នាំ១៩៨០ មេដឹកនាំសូវៀតចុងក្រោយបំផុតគឺលោកមីខាអ៊ីល ហ្គ័របាឆូវបានបន្តរកធ្វើកំណែទម្រង់ និងសេរីភាវូបនីយកម្មសេដ្ឋកិច្ចបន្ថែមទៀតតាមរយៈគោលនយោបាយ ក្លាណូស និង ពេរ៉ូស្ត្រួយកា។ គោលដៅចម្បងគឺដើម្បីរក្សាបក្សកុម្មុយនីស្តឱ្យនៅដដែរខណៈពេលដែលដោះស្រាយបញ្ហាសេដ្ឋកិច្ចកំពុងជាប់គាំង។ សង្រ្គាមត្រជាក់បានបញ្ចប់ ហើយនៅឆ្នាំ១៩៨៩ បណ្តាប្រទេសក្នុងកតិកាសញ្ញាវ៉ាសូរីនៅខាងប៉ែកអឺរ៉ុបកណ្តាល និងខាងកើតបានចាប់ផ្ដើមផ្តួលរំលំរបបម៉ាក្ស-លេនីននិយមរៀងៗខ្លួនរបស់ពួកគេ។ កំណើនចលនាជាតិនិយម និងបំបែកខ្លួននិយមបានផ្ទុះឡើងនៅទូទាំងសហភាពសូវៀត។ ហ្គ័របាឆូវក៏បានផ្តួចផ្តើមការបោះឆ្នោតប្រជាមតិមួយ (ដែលត្រូវបានធ្វើពហិការដោយប្រទេសលីទុយអានី ឡេតូនី អេស្តូនី អាមេនី ចចជី និងម៉ុលដាវី) ហើយលទ្ធផលបានបង្ហាញឱ្យឃើញថាប្រជាពលរដ្ឋភាគច្រើនដែលបានចូលរួមបោះឆ្នោតនោះគឺគាំទ្រអភិរក្សសហភាពសូវៀតជាសហព័ន្ធថ្មីមួយទៀត។ នៅខែសីហា ឆ្នាំ១៩៩១ កិច្ចប្រឹងប្រែងធ្វើរដ្ឋប្រហារមួយត្រូវបានប្រព្រឹត្តិធ្វើឡើងដោយក្រុមអ្នកកុម្មុយនីស្តជ្រុលនិយម។ ទោះយ៉ាងណា រដ្ឋប្រហារនោះបានទទួលបរាជ័យ ដោយប្រធានាធិបតីរុស្ស៊ីពេលនោះគឺលោកបូរីស យែលស៊ីនបានដើរតួយ៉ាងសំខាន់ក្នុងការប្រឈមនឹងរដ្ឋប្រហារ។ លទ្ធផលសំខាន់ចម្បងគឺការហាមឃាត់នូវអត្ថិភាពបក្សកុម្មុយនីស្ត។ ជាបន្ទាប់ សាធារណរដ្ឋថ្មីពីរគឺរុស្ស៊ី និងអ៊ុយក្រែនក៏បានប្រកាសឯករាជ្យ។ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ១៩៩១ ហ្គ័របាឆូវបានលាលែងពីតំណែងជាប្រធានាធិបតី។ សាធារណរដ្ឋទាំងអស់ដែលធ្លាប់នៅក្នុងសហភាពសូវៀតបានលេចខ្លួនឡើងជារដ្ឋឯករាជ្យ។ សហព័ន្ធរុស្ស៊ី (អតីត សសសស រុស្ស៊ី) បានទទួលយកសិទ្ធិ និងកាតព្វកិច្ចរបស់សហភាពសូវៀត ហើយត្រូវបានទទួលស្គាល់ថាជាបុគ្គលិកលក្ខណៈផ្លូវច្បាប់បន្តពីសូវៀតនៅក្នុងកិច្ចការពិភពលោក។
សហភាពសូវៀតបានបង្កើតសមិទ្ធិផលសង្គម និងបច្ចេកវិទ្យាសំខាន់ៗជាច្រើន និងនវានុវត្តន៍ទាក់ទងនឹងអំណាចយោធា។ វាមានសេដ្ឋកិច្ចធំជាងគេទីពីរលើពិភពលោក និងជាយោធាឈរជើងធំជាងគេលើពិភពលោក។[6][9][10] សហភាពសូវៀតត្រូវបានគេទទួលស្គាល់ថាជារដ្ឋមួយក្នុងចំណោមរដ្ឋអាវុធនុយក្លេអ៊ែរទាំងប្រាំ។ វាគឺជាសមាជិកស្ថាបនិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក៏ដូចជាសមាជិកនៃអង្គការដើម្បីសន្តិសុខ និងសហប្រតិបត្តិការនៅអឺរ៉ុប សហព័ន្ធសហជីពពិភពលោក និងជាសមាជិកនាំមុខគេនៃ[[[ក្រុមប្រឹក្សាសម្រាប់ជនុបត្ថម្ភសេដ្ឋកិច្ច]] និងកតិកាសញ្ញាវ៉ាសូរី។
មុនពេលរំលាយ សហភាពសូវៀតបានរក្សាឈ្មោះជាមហាអំណាចមួយ រួមជាមួយសហរដ្ឋអាមេរិកអស់រយៈពេលបួនទសវត្សរ៍ក្រោយសង្គ្រាមលោកលើកទីពីរ។ ពេលខ្លះត្រូវបានគេហៅថា "ចក្រភពសូវៀត" វាបានអនុវត្តអនុត្តរភាពរបស់ខ្លួននៅអឺរ៉ុបខាងកើត-កណ្តាល និងនៅទូទាំងពិភពលោកជាមួយនឹងកម្លាំងយោធា និងសេដ្ឋកិច្ច ជម្លោះប្រូកស៊ី និងឥទ្ធិពលនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ និងការផ្តល់មូលនិធិដល់ការស្រាវជ្រាវវិទ្យាសាស្ត្រ ជាពិសេសផ្នែកបច្ចេកវិទ្យាអវកាស និងសព្វាវុធ។ល។[11][12]